ចង់ក្លាយខ្លួនជា Front-End Web Development អាចអាន Blog នេះបាន

boss 13-Jul-2022 1682
Blog
ចង់ក្លាយខ្លួនជា Front-End Web Development អាចអាន Blog នេះបាន

ការចង្អុលណែនាំ ត្រួសត្រាយផ្លូវ ពី រាមច្បង លោកគ្រូអ្នកគ្រូ ឬ ក៏ អាយដល របស់អ្នក ពិតជា ការបង្ហាញផ្លូវមួយដ៏មានប្រសិទ្ធភាព ក្នុងការសម្រាប់កិច្ចការអ្វីមួយ តែក៏គួបផ្សំនឹងការប្តេជ្ញាចិត្តរបស់បុគ្គលផងដែរ !

ថ្ងៃនេះ វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាកម្រិតខ្ពស់ សូមណែនាំអំពី Roadmap​ មួយក្នុងការក្លាយជា​ Front-End Web Developer នៅក្នុងទីផ្សារកម្ពុជា៖ 

1. Internet and Searching Techniques

    ស្វែងយល់ពីចំនេះដឹងទូទៅដោយខ្លួនឯង ថាតើ ?

  • តើអ៊ីនធើណែតដំណើរការយ៉ាងដូចម្តេច?
  • តើអ្វីជា Browser ? តើគេហទំព័រជាមួយនឹង Browser វាដំណើរការបែបណា?
  • What is HTTP, Domain Name?
  • How to make website accessable on public?
  • តើមានគន្លឹះអ្វីដែលអាចស្វែងរក ឯកសារ បានត្រូវតាមអ្វីដែលយើងចង់បានមិនចំនាយពេលយូរ?
  • តើគួរតែរៀនភាសាអ្វីមុនគេ ដើម្បីជាគ្រឹះដ៏រឹងមាំ?

2. Start To Learn HTML

HTML Full Form — What is the full form of HTML?
  • ចាប់ផ្តើមស្វែងយល់ពីប្រវិត្ត និងដំណើររបស់ភាសានេះ
  • Syntax និង Rules របស់ភាសានេះ
  • ការរៀបចំ Layout អោយមានរបៀបរៀបរយ
  • SEO ជាចំណុចសំខាន់ដែលត្រូវយល់ដឹង ពីព្រោះវាជួយពន្លឿនប្រសិទ្ធភាពក្នុងការដែលអ្នកប្រើប្រាស់អាចរក គេហទំព័ររបស់អ្នកបានលឿន។

3. CSS - Casecading StyleSheets

CSS – Wikipedia
  • Selectors and Basic Rules
  • Play around with basic design on webpage
  • Flexbox / Grid / Alignment 
  • Responsive and Media Queries

អ្នកអាចអនុត្តន៍ កូដរបស់អ្នកដោយខ្លួនឯងបានតាមគេហទំព័រ៖ https://www.w3schools.com/

4. Bootstrap

វាជា CSS Framework មួយដ៏ល្បីដែលជួយសម្រួលក្នុងការឌីហ្សាញ និងធ្វើ Responsive លើគេហទំព័រ។

អ្វីដែលគួរផ្តោតសំខាន់គឺ៖

  • ស្គាល់ឈ្មោះ classes ដែលមានស្រាប់ក្នុង BS
  • ចេះប្រើ Grid Layout & Contrainers 
  • អាច customize បន្ថែមលើរបស់ដែលមានស្រាប់បាន។

5. UX / UI Design

Devolopers មួយចំនួនបានមើលរំលងអាជីព Design នេះ។ តែវាជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញកំណើនអ្នកប្រើប្រាស់សេវាកម្មរបស់អ្នកដែរ។

ដើម្បីក្លាយជាអ្នកឌីហ្សាញ អ្នកត្រូវ៖

  • ផ្តោតលើភាពសាមញ្ញ ប៉ុន្តែស្រស់ស្អាត មិនធុញភ្នែកអ្នកមើលគេហទំព័រ
  • តាំងខ្លួនឯងជាអ្នកមើល មិនមែនអ្នកធ្វើ
  • ព្យាយាម បង្ហាញព័ត៌មានសំខាន់ ឱ្យលេចធ្លោដោយប្រើប្រាស់ពណ៌បានត្រឹមត្រូវ
  • ត្រូវដឹងពីគោលការណ៍ធំៗ របស់ UX / UI Principle
  • មើល References និង Resources ទាក់ទងនឹងការឌីហ្សាញនេះអោយបានច្រើន
  • មិនត្រូវគិតតែភាពស្រស់ស្អាតតែមួយមុខ មិនគិតពីភាពងាយស្រួល ក្នុងការប្រើប្រាស់គេហទំព័រនោះទេ!
  • ចេះជ្រើសរើស Tools សម្រាប់ Design ដែលជួយសម្រួលដល់ការងាររបស់អ្នក
  • សូមណែនាំ Figma ដែលវាអាចសម្រួលការងារច្រើន

6. JavaScript

What is JavaScript? | JavaScript Programming | Edureka

 

JavaScript ធ្វើអោយគេហទំព័រអាចមានសកម្មភាព អ្នកប្រើប្រាស់អាចធ្វើ Operation ជាមួយគេហទំព័ររបស់អ្នកបាន។ មូលដ្ឋានគ្រឹះដែលគួរចេះ៖

  • Basic Syntax
  • Statement and DOM
  • Data Types and Operators
  • Control Flow
  • Webs API
  • Destructing
  • Template Literals
  • Objects
  • Array and Array Methods
  • Ternary Operators
  • ES6+ new features

បញ្ជាក់បន្ថែម ៖ JavaScript ជាមូលដ្ឋានគ្រឹះមុនអ្នកឈានចូលដល់ JavaScript Framework or Library ដូចជា៖ Vue, React , … 

7. Hosting Application Services

Platforms ដែល free និងងាយស្រួលសម្រាប់ hosting គេហទំព័ររបស់អ្នកឱ្យអាច access ជាសាធារណៈបាន។ ហើយ platforms ទាំងអស់នោះរួមមាន៖

  • Github
  • Netlify
  • Heroku
  • Vercel

បន្ថែមពីនេះ អ្នកគួរតែរៀនប្រើ Version Control Systems ដែលវាផ្តល់ភាពងាយស្រួលក្នុងការរក្សាទុក source code ក៏ដូចជាការគ្រប់គ្រង versions នៃ source code សម្រួលដល់ការ roll back ទៅកាន់ versions ណាមួយ។​ ជាពិសេសងាយស្រួលក្នុងការសរសេរកូដជាក្រុមផងដែរ (Team Work)។

Github, GitLab, Bitbucket ជាក្រុមហ៊ុនដ៏ល្បីមានមុខងារជាច្រើន ដែលផ្តល់ភាពងាយស្រួលដល់ Developers ទូទាំងសកលលោក។

 

សូមអបអរសាទ!​ 🎉 🎉 🎉 🎉 🎉 🎉 🎉 🎉

បន្ទាប់ពីរៀនចប់ចំណុចដែលបានរៀបរាប់ខាងលើអ្នកអាចហៅខ្លួនឯងថាជា Front-End Web Developer បានហើយ។

ក្រៅពីចំណេះដឹងផ្នែក Technical និស្សិតគួរតែមានបន្ថែមទៀតគឺ៖

→ មានទំនាក់ទំនងល្អ
→ ចេះធ្វើការងារជាក្រុមបានយ៉ាងរលូនគ្រប់កាលៈទេសៈ
→ ជាអ្នកដោះស្រាយបញ្ហា មិនមែនអ្នកបង្កើតបញ្ហា 
→ មានក្រមសីលធម៍ការងារ
→ អាចគ្រប់គ្រងពេលវេលាបានល្អ
→​ រៀនចេះសម្រប់ខ្លួន និង បត់បែន
→ មានគំនិតថ្នៃប្រឌិតខ្ពស់
→ មានភាពជាអ្នកគ្រប់គ្រងដឹកនាំ

ប្រសិនបើមានចំនុចទាំងនេះអ្នកនឹងក្លាយជាបុគ្គលដែលលេចធ្លោ


Never Stop Learning & Give Up to Improve Yourself